បទៈ ជលសា​ដួង​ចិត្ត
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ ម្អម​ស្រែ
ផលិតកម្មៈ រស្មី​ហង្ស​មាស វ៉ុល​២២៧
ចេញ​លក់ៈ ២០០៥

១. ចែវ​ទូក​នេសាទ នាំ​ចិត្ត​កំសត់​កាត់​ជលសា
ក្រោម​ពន្លឺ​ចន្ទ​ថ្លា តឹង​ណែន​ឱរា​ខ្លោច​ផ្សា​ដួង​ចិត្ត
ទឹក​ជន់​ជោរ​ព្រែក ទ្រូង​សង្វែក​ព្រាត់​ក្បូន​ជីវិត
ព្រាត់​ទាំង​ស្នេហ៍​ធ្លាប់ស្មោះ​នេបនិត្យ
ស្អែក​​ថ្មី​ដួង​ចិត្ត​ថ្លៃ​ដាច់​អាល័យ ។

២. បេះដូង​រហែក ស៊ូ​ស្រក់​ទឹក​ភ្នែក​មិន​វាចា
ចង់​ឃាត់​ព្រះ​សូរិយា សូម​លោក​មត្តា​ប្រស់​ប្រណី
កុំ​រះ​ថ្ងៃ​ស្អែក កុំ​បំបែក​ពង្រាត់​រូប​ស្រី
មាន​ថ្ងៃ​ស្អែក​ស្ងួន​មាន​អ្នក​ថ្មី
ចូល​ភ្ជាប់​និស្ស័យ​ផ្ដាច់​ថ្លៃ​ពី​បង ។

បន្ទរ. ទន្លេ​សាប វស្សា​ទឹក​ជន់​លិច​ព្រៃ
លិច​ទាំង​ខ្ទម​ឫស្សី ទី​ធ្លាប់​អង្គុយ​សារសង
រស់​ពឹង​ជលសា ប្រៀប​ដូច​មច្ឆា​ក្លិន​ឆ្អាប​កន្លង
ក្រ​កំព្រា មិន​សម​ស្នេហ៍ស្នង
នួនល្អង​អូន​ព្រម​ផ្លាស់​ប្ដូរ​ចិន្ដា ។

៣. ជលសា​ដួង​ចិត្ត រ៉ាយរ៉ាប់​រឿង​ពិត​នៃ​ស្នេហ៍​ខ្ញុំ
បាន​ត្រឹង​តែ​សំងំ គក់​ទ្រូង​ពួន​​យំ​ថ្លែង​ប្រាប់​ចន្ទ​ថ្លា
ឲ្យ​ចាំ​ៗ​ៗ ចាំ​លុះ​ស្ងួន​អូន​ផ្លាស់​​ចិន្ដា
បំភ្លេច​សូន្យ ពាក្យ​ធ្លាប់​សន្យា
បេះដូង​រងា​ព្រោះ​ស្នេហ៍​មិន​ស្មោះ ។

ភ្លេង – បន្ទរ – ៣

 

បទៈ លោក​ឪពុក
ច្រៀង​ដោយៈ ព្រាប សុវត្ថិ

ស្រមៃ. (លោក​ពុក​អើយ… (​កូន​យំ))
អឺ​ៗ.. កូន​កុំ​យំ​ ណា​កូន​ណា
នែ​ៗ​ៗ​ៗ​ៗ​ៗ ញ៉ាំ​ទឹក​ទៅ​ណា​កូន ញ៉ាំ​ទឹក​ទៅ
អឺ​ៗៗ គេង​ទៅ​កូន អឺ…
(ឪពុក និង​កូន​សើច​) ។

១. អតិត​កាល បណ្ដាល​ឲ្យ​ចិត្ត​មិន​ស្ងប់
ចង់​ឲ្យ​គ្រប់​យ៉ាង​ត្រឡប់
ចង់​ឃើញ​មុខ​លោក​ពុក​មាន​គុណ
អតិត​កាល ពុក​ខំ​លីសែង​រែក​ពុន
គ្រប់​យ៉ាង ពុក​ទ្រាំ​អត់​ធន់
ដើម្បី​កូន​បាន​ដូច​គេ​ឯង ។

២. ញើស​ដូច​ឈាម ក្រំក្រៀម​កណ្ដាល​ថ្ងៃ​ក្ដៅ
ដល់​ផ្ទះ​មិន​ថា​យប់​ជ្រៅ
ពុក​តែង​នៅ នេបនិត្យ​ប្រលែង
កូន​នៅ​តូច លង់​លក់​ព្រោះ​តែ​សំឡេង
លោក​ពុក​បំពេរ​ឲ្យ​គេង
លង់​វង្វេង ក្រោម​ស្បៃ​រាត្រី ។

បន្ទរ. តែ​ពេល​នេះ​បាត់​លោក​ពុក
បាត់​ពុក​ឆ្ងាយ​ពី​ភក្ត្រា
បាត់​ពុក​ទៅ​ណា មិន​ស្ដី
កូន​ស្រែក​ហៅ​រក​លោកពុក
ទ្វីប​លោក​មិន​ប្រណី
ទាមទារ មក​ផ្ដាច់​និស្ស័យ​ឲ្យ​ឃ្លាត ។

ស្រមៃ. អឺ កូន​ពុក (លោក​ពុក​) មក​ពុក​ណា​កូន​ណា
កូ​ន​ឆ្លាត​​ គេង​ទៅ​កូន (អត់​ងងួយ​គេង​ទេ លោក​ពុក​) គេង​ទៅ
អឺ អឺ កូន​ឆ្លាត​ណា​កូន​ណា (ពុក​អើយ​)
កូន​ធំ​ឡើង​ធ្វើ​ការ​ធំ​ណា​កូន អឺ… ។

៣. ចង់​ជួប​មុខ ចង់​ឃើញ​ពុក​នៅ​ជិត​កូន
ពាក្យ​ពេចន៍​បំពេរ​លួង​លោម
ធ្វើ​ឲ្យ​កូន រិត​នៅ​ស្រណោះ
មាន​ថ្ងៃ​នេះ ដោយសារ​គុណ​ពុក​សណ្ដោស
ទូន្មាន​អបរំ​កូន​ប្រុស
មិន​ឲ្យ​ខុស លុះ​ធំ​ដឹង​ក្ដី ។

ពោល. លោក​ពុក​ បើ​សិន​ជា​លោក​ពុក​ឃើញ​ខ្ញុំ
ឃើញ​កូន​ដែល​ល្អ
ពុក​​នឹង​សប្បាយ​ចិត្ត
តែ បើ​កូន​ចង់​ឃើញ​ឪពុក កូន​អត់​ដឹង​ថា
ជួប​លោក​ពុក​ដោយ​របៀប​ណា ហ៊ឺ… ។

 

ភក្ដី​ស្នេហ៍​ពេញ​បេះដូង
ច្រៀង​ដោយៈ សាពូន មី​ដាដា
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​២៣១ – ដើម្បី​អ្វី​ទៅ​អូន ?

១. ជួប​អូន​ដំបូង បេះដូង​បង​លង់​ស្នេហ៍​ស្រី
នៅ​ពេល​ចរណៃ ស្ងួន​អង្គុយ​លេង​ម្នាក់​ឯង
ក្នុង​ដួង​ចិត្ត​បង ចង់​ស្ទុះ​ទៅ​បី​ត្រកង
តែ​មិន​ហ៊ាន ខ្លាច​ស្រី​អូន​នាង​ខឹង ។

២. ឱ​ពន្លក​ស្នេហ៍ ឆាប​ឆេះ​រោល​ពេញ​បេះដូង
មិន​ដឹង​ថា​ស្ងួន គិត​ដូច​បង​ដែរ​ឬ​ទេ
រាល់​វេលា យប់​ថ្ងៃ​ស្រមៃ​តែ​ស្នេហ៍
ទោះ​មាស​មេ មិន​ស្ដី​រក​បង​ក៏​ដោយ ។

បន្ទរ​. រាត្រី​នេះ ខ្ញុំ​សូម​ផ្សង​ស្នេហ៍
ផ្ញើ​ជូន​មាស​មេ ថា​បង​លួច​ស្នេហ៍​ស្រី
លើក​អ្វី​ៗ ប្រគល់​ជូន​ថ្លៃ​ទាំង​អស់
នេះ​ក៏​ព្រោះ ភក្ដី​ស្នេហ៍​ពេញ​បេះដូង ។

ភ្លេង​. វគ្គ​២. បន្ទរ​. ៕

 និយម​ន័យ​ស្នេហ៍
ច្រៀង​ដោយ សាពូន មីដាដា
ផលិត​កម្ម រស្មី​ហង្ស​មាស

 

តើ​អ្វី​ទៅ​អាច​បញ្ជាក់​ថា​បង​ស្នេហ៍​ស្រី លើ​លោកិយ​គ្មាន​ស្រី​ណា​អាច​ផ្ទឹម​បាន​ឡើយ
ក្នុង​បេះ​ដូង​លង់​ស្នេហ៍​លើ​ពៅ​​ទៅ​ហើយ មាស​បង​អ្ហើយ​ បង​គិត​អូន​គ្រប់​នាទី

រាល់​វេលា​គ្រប់​ដង្ហើម​ចេញ​ចូល​ណា​អូន សម្រស់​ស្ងួន​អង្រួន​ទ្រូង​ឲ្យ​បង​ញាប់​ញ័រ
ដោយ​ក្ដី​ស្នេហ៍​អាណិត​មិន​ប្រែ​ឡើយ​ស្រី សូម​ចរណៃ​យល់​ពី​ភក្ដី​ស្នេហ៍​ស្មោះ

តម្លៃ​ស្នេហ៍​បង​ថែរ​ដូច​កែវ​នេត្រា តើ​ជីវ៉ា​ប្រាថ្នា​ឲ្យ​បង​ធ្វើ​អ្វី​ទៀត?
បើ​ពេល​នេះ​យើង​ជួប​គ្នា​មិន​ដែល​ឃ្លាត ពាក្យ​សូក​សៀត​អ្នក​ផ្សេង​អូន​កុំ​ជឿ​គេ

ពាក្យ​ស្នេហា​គឺ​ជា​ការ​ដែល​ហ៊ាន​លះបង់ ហើយ​ស្មោះ​ត្រង់​យល់​ចិត្ត​​គ្នា​ជា​រៀង​ដរាប
នេះ​ហើយ​ជា​ចម្លើយ​ឆ្លើយ​ពី​បេះដូង ប្រាប់​នឹម​នួន​ថា​ដួង​ចិត្ត​បង​យ៉ាង​ណា

(ភ្លេង)

តម្លៃ​ស្នេហ៍​បង​ថែរ​ដូច​កែវ​នេត្រា តើ​ជីវ៉ា​ប្រាថ្នា​ឲ្យ​បង​ធ្វើ​អ្វី​ទៀត?
បើ​ពេល​នេះ​យើង​ជួប​គ្នា​មិន​ដែល​ឃ្លាត ពាក្យ​សូក​សៀត​អ្នក​ផ្សេង​អូន​កុំ​ជឿ​គេ

ពាក្យ​ស្នេហា​គឺ​ជា​ការ​ដែល​ហ៊ាន​លះបង់ ហើយ​ស្មោះ​ត្រង់​យល់​ចិត្ត​​គ្នា​ជា​រៀង​ដរាប
នេះ​ហើយ​ជា​ចម្លើយ​ឆ្លើយ​ពី​បេះដូង ប្រាប់​នឹម​នួន​ថា​ដួង​ចិត្ត​បង​យ៉ាង​ណា
ប្រាប់​នឹមនួន​ថា​ដួង​ចិត្ត​បង​យ៉ាង​ណា

 

ដើម្បី​អ្វី​ទៅ​អូន ?
ច្រៀង​ដោយ ៖ សាពូន​ មីដាដា
ផលិត​កម្ម ៖ រស្មី​ហង្សមាស វ៉ុល ២៣១ – ដើម្បី​អ្វី​ទៅ​អូន ?

១. ដឹង​ថា​អូន​​ឈប់​ស្នេហ៍​បង​ហើយ​ប្រលឹង
អូន​ធ្វើ​យ៉ាង​ហ្នឹង ព្រោះ​តែ​ស្ងួន​នៅ​អាណិត
ស្នេហ៍​បង​ចំពោះ​អូន​គឺ​ក្ដី​ស្នេហ៍​បរិសុទ្ទ
តែ​កាពិត​គឺ​អូន​មាន​រូប​គេ​ផ្សេង ។

២. បង​មិន​យល់​ពី​ជម្រៅ​​ចិត្ត​មាស​ស្ងួន
មិន​ដឹង​ថា​​អូន​ធ្វើ​យ៉ាង​នេះ​មាន​ន័យ​អ្វី?
បើ​បង​អស់​សំខាន់​​ហើយ​ត្រាណ​ត្រើយ​ប្រាប់​មក​ណា​ថ្លៃ
កុំ​ឲ្យ​រូប​បង​រីង​រៃ​ព្រោះ​ស្នេហ៍​មិន​ស្មោះ ។

បន្ទរ​. ប្រាប់​បង​មក​ព្រលឹង តើ​រូប​បង​នេះ​ខុស​អ្វី?
ទើប​បាន​ជា​ថ្លៃ​ប្រែ​ឈប់​ស្នេហា
ឬ​មួយ​រូប​បង​ក្រ មិន​សាកសម​នឹង​ជីវ៉ា
បង​ស៊ូ​ចាក​ចេញ​ពី​ជីវិត​អូន ។

៣. ទោះ​យ៉ាង​ណា​ក៏​បង​សូម​ជូន​ពរ​ស្ងួន
កុំ​ឲ្យ​ស្រពោន​ជួប​ស្នេហ៍​ក្រោយ​ដែល​គេ​ស្មោះ​ត្រង់
អានុស្សាដែល​កន្លង​ហួស សូម​អូន​បំភ្លេច​ចោល​ចុះ
កុំ​ស្រណោះ​នឹក​នា​នាំ​ឈឺ​ចាប់ ។

ភ្លេង. វគ្គ​២. បន្ទរ. វគ្គ​៣. ៕

បទៈ ជាប់​បាក់ឌុប​ចប់​ស្នេហ៍
ច្រៀង​ដោយៈ សាពូន មីដាដា
អាល់​ប៊ុមៈ ជាប់​បន្ទប់​ចប់​ស្នេហ៍​, រស្មី​ហង្ស​មាស ២៥៦

១. បន្ទប់​រៀន​នេះ​លែង​មាន​អូន​ហើយ ស្ងាត់​ទាំង​សម្លេង​ឆ្លង​ឆ្លើយ ទុក​ឲ្យ​បង​នៅ​ម្នាក់​ឯង
តុ​ធ្លាប់​មាន​អូន ថ្ងៃ​នេះ​ស្ងួន​បាត់​ពី​កន្លែង រឹត​នឹក​ឲ្យ​រឹត​ចំបែង ប្រលែង​ត្រឹម​ក្ដី​ស្រមៃ ។

២. ស្នេហ៍​វ័យ​សិក្សា​វាសនា​មិន​គាប់ ក្រោយ​ពេល​បាន​ប្រលង​ជាប់ អភ័ព្វ​ព្រាត់​ស្នេហ៍​ថ្លើម​ថ្លៃ
គោរព​ម៉ែ​ឳ​ពាល​ពៅ​កាត់​ចិត្ត​ទាំង​អាល័យ ព្រម​តាម​ពាក្យ​គេ​ចូល​ស្ដី ចរណៃ​ឆ្លើយ​ទាំង​ទឹក​ភ្នែក ។

បន្ទរ. បង​ត្រូវ​ដើរ​ចេញ​ពី​អូន​ ព្រោះ បង​ដឹង​ខ្លួន​មិន​គួរ​នៅ​ជ្រែក
ចិត្ត​ស្នេហ៍​យ៉ាង​ណា ត្រូវ​តែ​បែង​ចែក បេះដូង​ត្រូវ​ហ៊ាន​ពុះ​ហែក​រំលែក​តាម​ចិត្ត​ពុំ​ងារ ។

៣. លទ្ធផល​ល្អគាប់​បាន​ជាប់​បាក់​ឌុប តែ​ស្នេហ៍​បែរ​ត្រូវ​បញ្ចប់​ត្រលប់​ឲ្យ​ទ្រូង​គ្រាំគ្រា
មិន​ហ៊ាន​អន់​ចិត្ត​ ទុក​មុខ​រាប់​គ្នា តែ​សូម​ជូន​ពរ​ពុំងារ ស្រលាញ់​គ្នា​លុះ​ចាស់​កោង​ខ្នង ។

(ភ្លេង – បន្ទរ – ៣)

 

បទៈ ជាប់​បន្ទប់​ ភ្ជាប់​បេះដូង
ច្រៀង​ដោយៈ សាពូន មីដាដា
ផលិត​កម្មៈ រស្មី​ហង្ស​មាស

ចម្រៀង​នឹង​ដាក់​ក្នុង​ពេល​ឆាប់​ៗ​នេះ

. ភ្នែក​លួច​រំពៃ​តែ​ថ្លៃ​មិន​ដឹង​ខ្លួន
បេះដូង​អង្រួន​លាក់​ខ្លួន​ពួន​គួច​លួច​ប៉ង
បន្ទប់​ជាប់​គ្នា​ជញ្ជាំង​តែ​មួយ​​នឹង​បង
បាន​ត្រឹម​អង្គុយ​ទល់​ខ្នង លាក់​បំណង​មិន​ស្ដី

. បង​មក​ពី​ស្រែ​អូន​មក​ពី​ស្រែ​ដូច​គ្នា
ចិត្ត​នឹង​ការងារ​មិន​រួញ​រា មិន​ថា​យប់​ថ្ងៃ
បន្ទប់​ជួល​គេ​ ដាច់​ខែ​សល់​ប្រាក់​សំចៃ
ត្បិត​ត្បៀតឆ្លៀត​ផ្ញើ​កម្រៃ ម្ដាយ​ថ្លៃ​យូរ​ថ្ងៃ​ឃ្លាត​មុខ

បន្ទរ. ជាប់​បន្ទប់​សុំ​ភ្ជាប់​បេះ​ដូង
សុំ​ភ្ជាប់​ចិត្ត​ផង​ បំណង​ចង់​ដឹង​សុខទុក្ខ
ញើស​យើង​អ្នក​ស្រែ ប្រឹង​ប្រែ​ប្ដូរ​ស្វែង​រក​សុខ
ដង្ហើម​យើង​នៅ​ស្រុក​មាន​ម៉ែ​មាន​ពុក​រង់​ចាំ​ដូច​គ្នា

. បរិយាយ​ម្នាក់​ឯង​សោក​សង្រេង​វង្វេង​ពិត
បង​ព្រួយ​បង​គិត​ស្នេហ៍​មាស​មិត្រ​អាណិត​ពុំងារ
ខ្នង​ផ្អែក​ជញ្ជាំង​ និស្ស័យ​ឲ្យ​បង​គ្រាំ​គ្រា
បន្ទប់​យើង​ជាប់​គ្នា​សូម​ចិត្ត​ស្ងួន​ភ្ញារ​សូមភ្ជាប់​បេះដូង

(ភ្លេងបន្ទរ)




អរគុណ​ដែល​អូន​ក្បត់​បង
ច្រៀង​ដោយ សាពូន មីដាដា

 

នឹក​ដល់​រឿង​អាឌិត ជីវិត​សែន​សង្វេគ សាគរ​ទឹក​ភ្នែក​ហូរ​ជ្រែក​វង់​ភក្ត្រា
គ្មាន​អ្នក​ណា​យល់ក្រៅ​ពី​ជីវ៉ា ថា​បង​ចុក​ផ្សារ សោកា​យ៉ាង​ណា​ហើយ

សម្ដី​តែស​ដៀល​បង​ម្ដងៗ​ស្ទើរ​ក្អួត​ឈាម សុខ​ចិត្ត​ទ្រាំ​បៀម​លាក់​ទុក​ក្នុង​ឱរ៉ា
មិន​តប​មិន​ខឹង​នឹង​ស្រស់​ពុំងារ ជូន​ពរ​ជីវ៉ា ដល់​ផ្លូវ​ដែល​អូន​ប៉ង

តែ​ដល់​ពេល​ឥឡូវ​អរគុណ​ពៅ​ដែល​ក្បត់​បង បែរ​ជា​ការ​ក្បត់​នួន​ល្អង​ធ្វើ​ឲ្យ​បង​តស៊ូ​អត់​ធ្មត់
សម្រេច​គោល​បំណង​ដែល​ប៉ង​ទៅ​អនាគត ភ្លើង​ស្នេហ៍​កម្ម​រលត់​ជីវិត​មាន​រស្មី
បទ​ពិសោធន៍​ជីវិត​ឈប់​ឱប​ស្រមោល​អឌិត ដែល​នាំ​ឲ្យ​ចិត្ត​រឹត​ស្មុគស្មាញ​ដោះ​ស្រាយ​មិន​បាន
រឿង​ស្នេហ៍​ក្បត់​ហួស​ទៅ កប់​ឲ្យ​ជ្រៅ​ក្នុង​អវជ័យ​ឋាន ខំ​បំភ្លេច​ឲ្យ​បាន​ គិត​ថា​ជា​សូបិន្ត

(ភ្លេង)

សម្ដី​តែស​ដៀល​បង​ម្ដងៗ​ស្ទើរ​ក្អួត​ឈាម សុខ​ចិត្ត​ទ្រាំ​បៀម​លាក់​ទុក​ក្នុង​ឱរ៉ា
មិន​តប​មិន​ខឹង​នឹង​ស្រស់​ពុំងារ ជូន​ពរ​ជីវ៉ា ដល់​ផ្លូវ​ដែល​អូន​ប៉ង

តែ​ដល់​ពេល​ឥឡូវ​អរគុណ​ពៅ​ដែល​ក្បត់​បង បែរ​​ជា​​ការ​ក្បត់​នួន​ល្អង​ធ្វើ​ឲ្យ​បង​តស៊ូ​អត់​ធ្មត់
សម្រេច​គោល​បំណង​ដែល​ប៉ង​ទៅ​អនាគត ភ្លើង​ស្នេហ៍​កម្ម​រលត់​ជីវិត​មាន​រស្មី
បទ​ពិសោធន៍​ជីវិត​ឈប់​ឱប​ស្រមោល​អឌិត ដែល​នាំ​ឲ្យ​ចិត្ត​រឹត​ស្មុគ​ស្មាញ​ដោះស្រាយ​មិន​បាន
រឿង​ស្នេហ៍​ក្បត់​ហួស​ទៅ កប់​ឲ្យ​ជ្រៅ​ក្នុង​អវជ័យ​ឋាន ខំ​បំភ្លេច​ឲ្យ​បាន​ គិត​ថា​ជា​សូបិន្ត ជា​សូបិន្ត ជា​សូបិន្ត

 



បុរស​ម្នាក់​ដែល​គិត​ដល់​អូន
ច្រៀង​ដោយ​ សាពូន មីដាដា

 

ខំ​សន្សំ​ចិត្ត​លួច​ស្នេហ​អូន​តែ​ម្នាក់​ឯង ទ្រូង​អើយ​ចំបែង​មិន​ដឹង​ជា​ថ្លែង​ប្រាប់​អ្នក​ណា
លួង​ចិត្ត​ខ្លួន​ឯង​ស្រមៃ​ថា​អូន​ជា​សង្សា តាម​ពិត​ជីវ៉ា​មិន​ដឹង​ខ្លួន​ថា​បង​ស្នេហ៍​អូន​ឡើយ

អូន​ទុក​រូប​​បង​ជា​មិត្ត​​ម្នាក់​បង​ក៏​ដឹង បេះ​ដូង​ព្រលឹង​សញ្ជឹក​សញ្ខឹង​គិត​គេ​ផ្សេង
ពេល​អូន​រំឭក​ពី​គេ​នោះ​បង​សោក​សង្រេង កុហក់​ខ្លួន​ឯង​ខំ​ប្រឹង​ញញឹម​លើក​ទឹក​ចិត្ត​ស្រី

ទោះ​បី​ដឹង​ថា​ឈឺ​ផ្សារ​ប៉ុណ្ណា​ក៏​ស៊ូ​ទ្រាំ ដើម្បី​មាស​មុំ​ជួប​មនុស្ស​ដែល​ស្ងួន​អូន​ស្រលាញ់
បង​ស៊ូ​ចាកចេញ ចុះ​ចាញ់​ចិត្ត​ខ្លួន​ឯង លាក់​ខ្លួន​ឱប​ទុក្ខ​ចំបែង​កំដរ​អានុស្សាវរីយ៍

ទោះ​ជា​យ៉ាង​ណា​ក្ដី​ស្នេហា​ជូន​អូន​ហើយ ជូន​ពរ​ត្រាណ​ត្រើយ​បាន​ក្ដី​សុខ​នឹង​គេ​ចុះ
សូម​អូន​គិត​ថា​មាន​បង​ម្នាក់​នៅ​ស្រណោះ ហើយ​ជា​បុរស​គិត​ដល់​អូន​លុះ​រៀង​អើយ

(ភ្លេង)

ទោះ​បី​ដឹង​ថា​ឈឺ​ផ្សារ​ប៉ុណ្ណា​ក៏​ស៊ូ​ទ្រាំ ដើម្បី​មាស​មុំ​ជួប​មនុស្ស​ដែល​ស្ងួន​អូន​ស្រលាញ់
បង​ស៊ូ​ចាកចេញ ចុះ​ចាញ់​ចិត្ត​ខ្លួន​ឯង លាក់​ខ្លួន​ឱប​ទុក្ខ​ចំបែង​កំដរ​អានុស្សាវរីយ៍

ទោះ​ជា​យ៉ាង​ណា​ក្ដី​ស្នេហា​ជូន​អូន​ហើយ ជូន​ពរ​ត្រាណ​ត្រើយ​បាន​ក្ដី​សុខ​នឹង​គេ​ចុះ
សូម​អូន​គិត​ថា​មាន​បង​ម្នាក់​នៅ​ស្រណោះ ហើយ​ជា​បុរស​គិត​ដល់​អូន​លុះ​រៀង​អើយ
ហើយ​ជា​បុរស​គិត​ដល់​អូន​លុះ​រឿង​អើយ

 

free templates

This free website was made using Yola.

No HTML skills required. Build your website in minutes.

Go to www.yola.com and sign up today!

Make a free website with Yola