១…កំនាព្យតាក់តែងថ្លែងពីចិត្ត សង្ឃឹមវរមិត្តគិតដល់ដែរ អានហើយនឹកផងណាមាសស្នេហ៍ សប្តាហ៍នៃស្នេហ៍ដែលខ្ញុំស្មោះ។
២…ច័ន្ទចិត្តចាប់ផ្តើមនឹកចរណៃ នឹកយប់នឹកថ្ងៃវង់ភ័ក្រស្រស់ សំដីផ្តោះផ្តងបងស្រណោះ អាល័យអាលោះសោះឥតស្បើយ។
៣…អង្គារគេងគិតតែរូបអូន បារម្ភនឹមនួនឥតល្ហែរល្ហើយ ចង់នៅថ្នាក់ថ្នមក្បែរគៀកកើយ ព្រលឹងបងអើយអូនមេត្តា។
៤…ថ្ងៃពុធចិត្តបងពិតស្មោះសរ ស្ម័គ្រស្នេហ៍បរវឥតសាវ៉ា ដល់ចាស់កោងខ្នងបងប្រាថ្នា ស្នេហ៍លុះមរណាចាប់ជាតិថ្មី។
៥…ព្រហស្បត៍ហួងហែងតែម្នាក់ឯង កើតទុក្ខចំបែងខ្លាចចិត្តស្រី លែងស្ម័គ្ររូបបងប៉ងគូរថ្មី ខ្លាចពាក្យសំដីថាឈប់ស្នេហ៍។
៦…ថ្ងៃសុក្រទំនុកពិតស្រឡាញ់ បេះដូងចុះចាញ់ផ្សងនៅក្បែរ រូបបងស្នេហ៍ស្រីចិត្តឥតប្រែ ឥតបោកប្រាស់ស្នេហ៍សូមសច្ចារ។
៧…ថ្ងៃសៅរ៍បងនៅឆ្លាក់រូបស្រី ក្នុងចិត្តភក្តីជាងថ្មដា មិនខ្លាចរលុបលុះសង្ខា លុះជាតិណាៗក៏នៅចាំ។
៨…អាទិត្យរួមរឹតពិតដោយស្នេហ៍ បេះដូងខំថែឥតប្រេះស្រាំ មេឃដីដឹងលឺពាក្យខ្ញុំផ្តាំ រយលានខែឆ្នាំចាំជួបស្រី។
៩…នេះហើយសប្តាហ៍នៃស្នេហ៍ខ្ញុំ ស្នេហ៍ពិតណាមុំដូចរស្មី ពន្លឺចន្រ្ទាពេលរាត្រី បំភ្លឺលោកិយពេលងងឹត។
Pheap Vichhay
love
ចិត្តបងត្រេកអរហើយរីករាយ រំភើបសប្បាយនឹងចរណៃ
អូនផ្តល់ជូនបងនូវភក្តី កិត្តិយសតំលៃស្នេហ៍ស្មោះសរ។
ចិត្តបងពេញប្រៀបដោយមោទន ចិត្តស្រីវរល័ក្ខសែនបរវ
ចិត្តកាយអំពើអូនពិតល្អ ចិត្តបងសាទរនឹងស្នេហ៍អូន។
ចិត្តបងមិនដែលគិតនឹកស្មាន រូបបងនេះបានជួបនួនល្អង
បងស្នេហ៍អូនហើយឥតសៅហ្មង រួបថែចំណងស្នេហាស្រី។
ចិត្តបងរំភើបនឹងវាសនា រូបថ្លៃជីវ៉ាផ្តល់រស្មី
ប្រគល់ឲ្យអូនគ្រប់អ្វីៗ ធ្វើឲ្យហរទ័យបងអស់ខ្វល់។
ពេលនេះចិត្តបងស្រស់ត្រចង់ ភ្លឺថ្លាផូរផង់ឥតអំពល់
រួមថែរក្សាស្នេហ៍និមល បានលឺបានយល់តែសុខសាន្ត។
PSE,សីហា ២០១០
ភាព វិច្ឆ័យ
១-ប្រាំពីរកក្កដាប្រវត្តិភក្តី ពីរពាន់ប្រាំបីថ្ងៃជ័យលាភី
សម័យប្រជុំសាមសិបពីរ ប្រាសាទរមណីយនាដែនលោកា។